Loan at ABA Bankកម្ចីទាន់ចិត្ត
កម្ចីទាន់ចិត្ត
តើលោកអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច
ដែលកំពុងតែស្វែងរកឱកាសដើម្បីអភិវឌ្ឍនិងបង្កើនប្រាក់ចំណូលមែនទេ?
ដូច្នេះហេតុអ្វីអ្នកមិនដាក់សំណើរយកកម្ចីទាន់ចិត្តរបស់ធនាគារABA?
អ្នកអាចដាក់ពាក្យស្នើសុំយកកម្ចីទាន់ចិត្ត និងទទួលប្រាក់កម្ចីរហូតទៅដល់
30,000ដុល្លារ ដែលមានអត្រាការប្រាក់ដ៏ទាក់ទាញ និងរយៈពេលសងរហូតទៅដល់ 6ឆ្នាំ។
អ្នកក៏អាចប្រើប្រាស់សេវាកម្ចីហិរញ្ញប្បទានជាថ្មីប្រសិនបើអ្នកជាអតិថិជនកម្ចីបច្ចុប្បន្ន
និងមានបំណងចង់ឲ្យលក្ខខណ្ឌនៃកម្ចីរបស់អ្នកប្រសើរជាងមុន។
លក្ខខណ្ឌ
ចំនួនហិរញ្ញប្បទាន | ចាប់ពី 5,000 - 30,000 | ចាប់ពី 20លាន - 120លាន | |||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល | |||||||||||||||||||
រយៈពេលផ្តល់ហិរញ្ញប្បទាន | ពី 3ឆ្នាំ រហូតដល់ 6ឆ្នាំ | អាចស្នើសុំបន្ថែមរយៈពេលរហូតដល់ 8ឆ្នាំ | |||||||||||||||||||
វិធីទូរទាត់សង | មានច្រើនជម្រើស | ||||||||||||||||||||
រយៈពេលអនុគ្រោះទូរទាត់ប្រាក់ដើម | រហូតដល់ 3ខែ | អត្រាការប្រាក់ (ប្រចាំខែ)
|
តើខ្ញុំត្រូវផ្តល់វត្ថុបញ្ចាំអ្វីខ្លះ?
អ្នកអាចផ្តល់វត្ថុបញ្ចាំមកដល់ធនាគារដូចតទៅ៖
ជាចាំបាច់
- អចលនទ្រព្យ (ប្លង់រឹង ឬទន់)
- លិខិតបញ្ជាក់កម្មសិទ្ធអាជីវកម្ម
ជម្រើសផ្សេងៗ
- អចលនទ្រព្យរបស់តតិយជន, របស់សហពាណិជ្ជនិងប័ណ្ណធានាពីធនាគារ
- វត្ថុបញ្ចំាផ្សេងទៀត អាចចចារជាមួយធនាគារបាន
លោកអ្នកពុំចាំបាច់ចុះបញ្ជីប្រាតិភោគលើប្លង់កម្មសិទ្ធិនៅសុរិយោដីទេសម្រាប់កម្ចីតិចជាង 30,000ដុល្លារ!
សេវាបង់ផ្តាច់កម្ចីចាស់
ប្រសិនបើលោកអ្នកមានបំណងបន្ធូរបន្ថយចំនួនសំណងប្រចាំខែទៅឲ្យស្ថាប័នហិរញ្ញវត្ថុរបស់អ្នកនាពេលបច្ចុប្បន្ននោះ
ធនាគារABAអាចផ្តល់សេវាទូរទាត់កម្ចីផ្តាច់ទៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗបាន។
យើងធ្វើការផ្តល់ជូនលោកអ្នកនូវកម្ចីដែលមានអត្រាការប្រាក់ទាបរយៈពេលកម្ចីវែងដើម្បីឲ្យអ្នកអាចសន្សំប្រាក់
និងអាចធ្វើការវិនិយោគបន្ថែមទៅលើអាជីវកម្មដោយសារតែលក្ខខណ្ឌដ៏ប្រសើរ
និងមិនស្មុគ្រស្មាញ។
នៅពេលពាក្យស្នើសុំរបស់អ្នកត្រូវបានអនុម័តដោយធនាគារABAហើយអ្នកអាចធ្វើការទូរទាត់ផ្តាច់កម្ចីបច្ចុប្បន្នរួមជាមួយថ្លៃសំណងផ្សេងៗ
ហើយអ្នកក៏អាចមានឱកាសដាក់ពាក្យទទួលយកកម្ចីបន្ថែមទៀតដែរ។
មន្រ្តីឥណទានរបស់ធនាគារនឹងយកចិត្តទុកដាក់នូវគ្រប់ដំណាក់កាលនៃការស្នើសុំឥណទានរបស់អ្នកដើម្បីទូរទាត់កម្ចីផ្តាច់របស់អ្នកពីធនាគារ
ឬស្ថាប័នហិរញ្ញវត្ថុផ្សេងៗមកធនាគារABAក្នុងរយៈពេលតែ០1ថ្ងៃ។
លោកអ្នកគ្រាន់តែទាក់ទង ឬអញ្ជើញមកជួបផ្ទាល់ជាមួយមន្រ្តីឥណទានរបស់ធនាគារABA ដើម្បីពិភាក្សាយោបល់ទៅលើសេវាកម្មនេះ។
គុណប្រយោជន៍
នេះគឺជាលក្ខណៈវិនិច្ឆ័យទូទៅដែលយើងតម្រូវឲ្យអាជីវកម្មរបស់អ្នកមាន៖
- អ្នកស្នើសុំកម្ចីត្រូវមានអាយុពី 18-65 ឆ្នាំ
- ជាអាជីវកម្មស្របច្បាប់ (មិនប៉ះពាល់ដល់បរិស្ថាន ឬសង្គម) ដែលដំណើរការយ៉ាងតិច6ខែ
- ការបង់ទូរទាត់សងកម្ចីប្រចាំខែ មិនអាចលើសពី 70% នៃប្រាក់ចំណេញសុទ្ធរបស់អាជីវកម្ម (ប្រាក់ដើម និងការប្រាក់)។
- ត្រូវមានអចលនទ្រព្យ ប្លង់រឹង/ប្លង់ទន់ (ក្រោមឈ្មោះម្ចាស់កម្មសិទ្ធិ ឬតតិយជន) ជាវត្ថុបញ្ចាំ។ ត្រូវមានព័ត៌មានវិជ្ជមានពីការិយាល័យក្រេឌីដនៃព្រះរាជាណាចក្រកម្ពុជា។
Comments
Post a Comment