Loan ABA Bank ឥណទានអាជីវកម្ម

(+855)85 231 111/ 965 921 177

ឥណទានអាជីវកម្ម

បង្កើនភាពរីកចម្រើនសម្រាប់អាជីវកម្មរបស់លោកអ្នកដែរឬទេ? ចង់ស្វែងរកហិរញ្ញវត្ថុដែរឬទេ? ឥណទាន សហគ្រាសធុនតូច និងមធ្យមរបស់ធនាគារ ABA គឺជាប្រភពមួយយ៉ាងប្រសើរក្នុងការផ្តល់ឥណទានដើម្បីពង្រីក និងបង្កើតអាជីវកម្មថ្មី។
ចំនួនហិរញ្ញប្បទាន70,000 - 500,000280លាន - 2ប៊ីលាន
រូបិយប័ណ្ណប្រាក់ដុល្លារប្រាក់រៀល
ជម្រើសហិរញ្ញប្បទាន
  • គាំទ្រប្រតិបត្តិការសម្រាប់អាជីវកម្មបច្ចុប្បន្ន
  • ពង្រីកអាជីវកម្មបច្ចុប្បន្ន
  • បង្កើនសាខាអាជីវកម្មបច្ចុប្បន្ន 

ជម្រើសក្នុងការសង
  •  ប្រចាំខែ
  • ប្រចាំត្រីមាស
  • ប្រចាំឆមាស
  • ប្រចាំឆ្នាំ
  • អាចប្រែប្រួលបាន 

វត្ថុដាក់បញ្ចាំធានា
  •  សាច់ប្រាក់
  • ប័ណ្ណធានា
  • អចលនទ្រព្យ 

ប្រភេទហិរញ្ញប្បទាន
  •  កម្ចីរយៈពេលវែង
  • កម្ចីរយៈពេលខ្លី
  • ឥណទានបង្វិល ឬទឹកប្រាក់ជំពាក់ធនាគារ
  • ឥណទាននាំចូល ឬនាំចេញ
  • លិខិតធានា 

អត្ថប្រយោជន៍

  • សួរសំណួរងាយៗ និងទទួលបានការអនុម័តឆាប់រហ័ស
  • អត្រាការប្រាក់ប្រែប្រួល
  • វិធីទូទាត់សងមានភាពបត់បែន
  • រយៈពេលកម្ចីមានភាពបត់បែន
  • ប្រភេទវត្ថុបញ្ចាំធានាអាចផ្លាស់ប្តូរគ្នាបាន
  • ប្រភេទប្រាក់កម្ចីឥណទានដែលបានអនុម័តអាចផ្លាស់ប្តូរគ្នាបាន

លក្ខណៈវិនិច្ឆ័យ

ដើម្បីអនុវត្តជំនួញរបស់អ្នកត្រូវតែជួបនឹងលក្ខណៈវិនិច្ឆ័យដូចខាងក្រោម:
  • ផ្តល់អាទិភាពចំពោះអ្នកដែលមានគណនីស្រាប់នៅធនាគារ ABA
  • ដំណើរការអាជីវកម្មបច្ចុប្បន្នយ៉ាងហោចណាស់រយៈពេល 12 ខែ
  • មានស្ថិរភាពហិរញ្ញវត្ថុសម្រាប់អាជីវកម្ម
  • ប្រាក់ចំណូលសុទ្ធក្រោយកាត់ពន្ធពីអាជីវកម្មក្នុងមួយគ្រា គួរមានយ៉ាងហោចណាស់ 120% នៃប្រាក់កម្ចីដែលត្រូវទូទាត់សង (ទាំងប្រាក់ដើម និងការប្រាក់)
  • អ្នកខ្ចីគួរមានប័ណ្ណកម្មសិទ្ធិអចលនទ្រព្យរឹងដោយមានដាក់ឈ្មោះរបស់ខ្លួនផ្ទាល់ ឬ ឈ្មោះរបស់អ្នកផ្សេងដើម្បីដាក់បញ្ចាំធានាសម្រាប់ប្រាក់កម្ចីនេះ។
  • ទម្រង់ពាក្យសុំពេញលេញ
  • លក្ខន្តិកៈក្រុមហ៊ុន (ប្រសិនបើមាន)
  • សេចក្តីសម្រេចពីក្រុមប្រឹក្សាភិបាល (ក្នុងករណីជានីតិបុគ្គល)
  • ឯកសារថ្មីដែលអនុញ្ញាតឱ្យបុគ្គល ឬសហគ្រាសប្រកបអាជីវកម្ម (អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជី) ប្រសិនបើមាន
  • របាយការណ៍ហិរញ្ញវត្ថុសម្រាប់រយៈពេល 12 ខែចុងក្រោយ (ត្រូវមានរយៈពេល 24 ខែចុងក្រោយសម្រាប់អតិថិជនថ្មីចំពោះកម្ចីក្រុមហ៊ុនដែលបានធ្វើសវនកម្មហិរញ្ញវត្ថុ)
  • កិច្ចព្រមព្រៀង / កិច្ចសន្យាដែលគាំទ្រដល់ចំណូលអាជីវកម្ម (ប្រសិនបើមាន)
  • ការបញ្ជាក់អំពីបំណុលណាមួយពីធនាគារផ្សេងទៀត (ប្រសិនបើមាន) 
  • របាយការណ៍ធនាគាររយៈពេល 6 ខែ (ប្រសិនបើមាន) 
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
  • សៀវភៅគ្រួសារ
  • ឯកសារវត្ថុរំលស់ (ប័ណ្ណកម្មសិទ្ធិរឹង លិខិតធានាជាដើម)
  • របាយការណ៍វាយតម្លៃវត្ថុរំលស់ (ប្រសិនបើមាន)
  • វិក្កយបត្រសេវាសាធារណៈ (សម្រាប់រយៈពេល 3 ខែ ចុងក្រោយ ប្រសិនបើមាន)

របៀបដាក់ពាក្យសុំ

សូមអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារយើងខ្ញុំ ហើយជួបជាមួយប្រធានផ្នែកអតិថិជនដែលនឹងណែនាំលោកអ្នក អំពីដំណើរការដាក់ពាក្យសុំ ឬទាក់ទងតាមរយៈទូរស័ព្ទលេខ 085231111/0965921177 សម្រាប់ព័ត៌មានបន្ថែម។

Comments

Popular posts from this blog

ABA Bank

Loan ABA Bank សេវាបង់ផ្តាច់កម្ចីចាស់